ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋខ្មែរឥស្លាម៥គ្រួសារដែលរងគ្រោះដោយអគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ១ រាជធានីភ្នំពេញ ទទួលបានអំណោយពីរដ្ឋមន្ត្រីក្រសួងព័ត៍មាន

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅ ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២ ០នេះ បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគសម្ភារៈប្រើប្រាស់ និងថវិកាតាមរយ :លោក ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននាំយកទៅចែកជូនបងប្អូខ្មែរឥស្លាមចំនួន៥គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១២ ខេធ្នូឆ្នាំ២០២០កន្លងទៅនេះ ។

លោក សេ្លះ ណាស៊ីបានលើកឡើងថា នេះេះះជាការចូលរួមនូវការរំលែកទុក្ខដ៏ក្រៀមក្រមមួយផងដែរ និងបាននាំបណ្តាំសាកសួរសុខទុក្ខក៏ដូចជាសាររំលែកទុក្ខពីសំណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ ជូនចំពោះបងប្អូនដែលរងគ្រោះទាំងអស់ ហើយសង្ឃឹមថាអំណោយរបស់នាពេលនេះ នឹងចូលរួមរំលែកទុក្ខលំបាកខ្លះរបស់បងប្អូនផងដែរ។

អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ត្រីខ ២យូរ កន្សែងពោះគោ២ និងថវិកា៤០០,០០០រៀល ។

កាលពីថ្ងៃទី១២ ខែធ្នូឆ្នាំ២០២០នេះ  ដោយសារបញ្ហាឆ្លងចរន្តអគ្គីសនីអគ្គីភ័យបានបំផ្លាញផ្ទះចំនួន២ខ្នងនិងទ្រព្យសម្បត្តិជាច្រើនដែលមានប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥គ្រួសាររស់នៅ ស្ថិតក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

(មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា)