ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត ត្រូវបានគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងផ្តល់គោរម្យងារជា” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍”។
ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា”ទូលបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំ និងអរព្រះគុណ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និង សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត បានសព្វព្រះរាជហឬទ័យ តែងតាំងនាងខ្ញុំ ជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ផ្តល់ គោរម្យងារជា “” មហាឧបាសិកាពុទ្ធសាសនូបត្ថមក៍ ” ។
លើសពីនេះ”ខ្ញុំព្រះករុណាខ្ញុំម្ចាស់សូមលំអោនកាយ ក្រាបថ្វាយបង្គំ បួងសួងដល់វត្ថុសាកសិទ្ធលើលោក បារមីព្រះស្វេតឆ័ត្រ បារមីព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមតាមថែរក្សា សម្ដេចព្រះមហាសង្ឃរាជ និង សម្តេចព្រះសង្ឃនាយក សូមមានព្រះរាជសុខភាពល្អ មាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាជាអង្វែងតរៀងទៅ “។