ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧ ក្រោមប្រធានបទ «សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ។
អ្នកចូលរួមសរុបទាំងអ្នកសារព័ត៌មានមានចំនួន៥៦រូប ដែលក្នុងនោះមាននិពន្ធនាយកចំនួន ៣១រូប បានពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារដូចខាងក្រោម៖