ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តន៍ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី២១ធ្នូនេះ បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់បុគ្គល​ នឹងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩​ ក្នុងគ្រួសារ​ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ​ ការខិតខំអនុវត្តន៍វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួន​សម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជាភារកិច្ចរបស់បុគ្គលម្នាក់។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបន្តថា យេីងមិនត្រូវមេីលស្រាលលេីលទ្ធភាពចម្លងរហ័ស​នៃវីរុសកូវីដ-១៩​ និងភាពធ្ងន់ធ្ងររបស់ជំងឺនេះឡេីយ​ ដែលអាចកេីតមានឡេីងគ្រប់កាល:ទេស:​ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង​ លេីបុគ្គលដែលមិនបានការពារខ្លួនត្រឹមត្រូវតាមការណែនាំរបស់សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងរបស់ក្រសួងសុខាភិបាល​។
លោកស្រីវេជ្ជបណ្ឌិត អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តអនុវត្តន៍នូវវិធានការ​ ៣ការពារ​ ៖​ ពាក់ម៉ាស់​ លាងដៃញឹកញាប់​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីង​ និង​ វិធានការ​ ៣កុំ​ ៖​ កុំទៅកន្លែងមានមនុស្សច្រេីនកុះករ​ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល​ ប្រេីម៉ាស៊ីនត្រជាក់ច្រេីន​ និងកុំប៉ះពាល់គ្នា​ ដូចជាេលជួបគ្នា​ កុំចាប់ដៃគ្នា​ កុំឱបគ្នា​ កុំកៀកកគ្នា​ ជាដេីម។