ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ កាលពីថ្ងៃទី២៤ធ្នូ ឆ្នាំ២០២០ មិនមានអ្នកឆ្លងថ្មីទេ។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុប ៣៦៣នាក់។ ក្នុងនោះ ៣៥៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៩នាក់ កំពុងសម្រាកព្យាបាល។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងជំងឺ កូវីដ១៩ ត្រឹមតែ ៤១នាក់ដដែល ហើយមកដល់ថ្ងៃទី២៤ ខែធ្នូ មានអ្នកជាសះស្បើយ ៣៥នាក់ហើយ៕