សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានលុយ ១៣លានលានរៀល នៅក្នុងធនាគារជាតិ ខណៈទុនបម្រុងមានប្រមាណជាង២ពាន់លានរៀល ហើយក៏មានបរិមាណមាសចំនួន ៤៤តោន៤០០គីឡូ ក្នុងនោះ មាសដែលជាកេរ្តិ៍មរតកសម្តេច នរោត្តម សីហនុ នៅប្រទេសស្វីស១២តោន៤០០គីឡូ តម្កល់ទុកនៅធនាគារកណ្តាលអង់គ្លេស១៧តោន ១៥តោននៅធនាគារជាតិកម្ពុជា។
ការថ្លែងរបស់សម្តេចគឺ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ទាក់ទងនឹង ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា និងប្រកាសសមិទ្ធិផលនៅតំណក់ប្រេងដំបូងនៅទី២៩ ខែធ្នូ ឆ្នាំ២០២០៕