លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងលោកជំទាវ បុត្រា បុត្រី រួមទាំងថ្នាក់ដឹកនាំ និងសហការី ក្នុងឱកាសឆ្នាំសកល ២០២១ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាមថែរក្សា សម្តេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោករដ្ឋលេខាធិការផ្ញើសារថា «ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមថែរក្សាសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន “។
លោកសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា សូមតាមឃុំគ្រងបីបាច់ថែរក្សា សម្តេច ទាំងពីរ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។