ព្រះសីហនុ៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ បានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។
លោកស្រី ហួត សាន់នី នាយកប្រត្តិបត្តិការក្រុមហ៊ុនបានឲ្យដឹងថា ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិនេះ នៅពេលកម្តៅលើសវានឹងស្រែកឱ្យយើងបានដឹង និងវាសាច អាល់កុលបានល្អ។ ម៉ាស៊ីនទាំង៩១គ្រឿងនេះឧបត្ថម្ភជូនរដ្ឋបាលខេត្ត ដើម្បីបំរើការងារសង្គមក្នុងខេត្តព្រះសីហនុ កន្លងមកក្រុមហ៊ុនបានធ្វើការងារសង្គមជា មួយក្រសួងសុខាភិបាល និងបានផ្តល់ម៉ាស់ជាបន្តបន្ទាប់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ដែលបានឧបត្ថម្ភម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិចំនួន ៩១គ្រឿង ដល់រដ្ឋបាលខេត្ត ដើម្បីធ្វើការបែងចែកទៅតាមគោលដៅ ព្រោះម៉ាស៊ីននេះមានភាពងាយស្រួល យើងអាចប្រើថ្មបាននៅតំបន់ណាដែលគ្មានអគ្គីសនីប្រើប្រាស់៕