ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​គូ​ប្រជែង​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ Virginia​ នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី នៃសហរដ្ឋអាមេរិក

 

អន្តរជាតិ៖ ​គូប្រជែង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​អគារ​រដ្ឋាភិបាល​នានា​ ក្នុង​ទីក្រុង​ Richmond រដ្ឋ​ Virginia​ តវ៉ា​​ប្រឆាំង​ នឹង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក ​Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​។

​រូបភាព​ដែល​ថត​ដោយ​ទូរទស្សន៍​អង់គ្លេស Sky News​ នៅ​ទីក្រុង​ Richmond មិនបាន​បង្ហាញ​ពី​ក្រុម​អ្នក​គាំទ្រ​លោក Trump ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​នាក់ ​នៅ​ពេល​ដែល​ពួកគេ​បាន​ដើរ​ក្បួន​នៅ​តាម​ដង​ផ្លូវ ​ហើយ​ក្បួន​ទោចក្រយានយន្ត​​ ​ផ្ទាល់ខ្លួន​ជាច្រើន​ត្រូវ​បាន​ចង​ដោយ​ទង់​ មាន​រូប​អាវុធ​វែង​ខ្លី និង​ផ្ទាំង​ប្រកាស​ផ្សេងៗ ហើយ​ខ្លះ​ទៀត​មាន​ជា​ការ​ផ្ញើ​សារ​គាំទ្រ​លោក Trump។​

ថ្លែងប្រាប់​ស្ថានីយ​ទូរទស្សន៍ Sky News​ បុរស​ម្នាក់​បាន​ការពារ​ខ្លួន​ដោយ​កាន់​អាវុធ​ខ្លី​មួយ​ដើម ​ដោយ​និយាយ​ថា ​លោក​ជឿ​ជាក់​ថា ​ក្រុម​អាជ្ញាធរ​នឹង​ជ្រៀតជ្រែក​ក្នុង​ការ​តវ៉ា ​ប្រសិនបើ​លោក​មិន​មាន​អាវុធ​ក្នុង​ដៃ​ទេ​នោះ​។

​បុរស​រូបនោះបញ្ជាក់​ថា ​“ប្រសិនបើ​យើង​ចេញ​មក​នៅ​ទី​នេះ​ដោយ​គ្មាន​អាវុធ​ ពួកគេ​នឹង​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​ធ្វើ​សកម្មភាព​ជាច្រើន ​ដែល​ពួកគេ​មិន​គួរ​ធ្វើ​”។​ ដោយមាន​វត្តមាន​ផង​ដែរ​នូវ​សមាជិក​នៃ​ចលនា Black Panthers ដែល​អ្នកខ្លះ​ក៏​ប្រដាប់​ដោយ​អាវុធ​ដែរ​។​

ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​នានានៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ បាន​ត្រៀម​ទប់ទល់​ការ​តវ៉ា​នានា​ បន្ទាប់ពី​មាន​ហេតុការណ៍​សម្រុក​ចូល​ក្នុង​អគារ​វិមាន​កា​ពី​តូ​ល​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា​ ដោយមាន​អគារ​រដ្ឋាភិបាល​នានា ត្រូវ​បាន​យាម​កាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង និង​មាន​វត្តមាន​នគរបាល​យ៉ាង​ច្រើន​៕