ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា វណ្ណ សុខហេង ៖ទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ សភាពាណិជ្ជកម្មនៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញលើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំ មហាសន្និបាតបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដែលធ្វើឡើងនៅសណ្ឋាគារ ឃ្វីន កូ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកឱកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុជាច្រើនរូបនៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១។
លោកឧកញ៉ា វណ្ណ សុខហេង ប្រធាន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែង​​ថា បើទោះបីជាស្ថិតក្នុងស្ថាន ភាពជំងឺកូវីដ ដែលធ្វើឲ្យមានការកែប្រែបែប បទនៃការរស់នៅ ក៏ដូចជាការធ្វើការងារក្តី តែសភាពាណិជ្ជកម្ម នៅតែបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អសម្រាប់ការជួយជំរុញ លើកកម្ពស់ការអភិវឌ្ឍន៍វិស័យឯកជន កិច្ចការដែលបានធ្វើកន្លងមក ជារួមសភាពាណិជ្ជកម្មខេត្តជ្រើសរើសបានសមាជិក ៧០នាក់បន្ថែម ស្មើរនឹង ២៣% នៃផែនការ។

លោកឧកញ៉ាបន្តទៀតថា ​ការបណ្តុះបណ្តាលធន ធានមនុស្ស បានរៀបចំសិក្ខាសាលាចំនួនពីរលើក គឺ ការទទួលបានហិរញ្ញវប្បទានរបស់សហគ្រាសធុនតូច និងមធ្យម និង សិក្ខាសាលា អភិវឌ្ឍន៍ផ្លូវចិត្តសហគ្រិន ។ សម្រាប់កិច្ចទំនាក់ ទំនងជាតិ និងអន្តរជាតិ ពីបានធ្វើការជាមួយ អង្គការ ICC) សម្រាប់កិច្ចសម្រួលឱ្យសមាជិកទទួលបាន ទុនវិនិយោគបន្ថែមដោយអត្រាការប្រាក់ទាប និងគ្មានវត្ថុបញ្ចាំ សហការណ៍ជាមួយភ្នាក់ ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ សម្រាប់ទាន់​ទាញអ្នកវិនិយោគ​ក្ខរ៉េមកខេត្តព្រះសីហនុក៏ដូចជាត្រួសត្រាយផ្លូវនាំសមាជិកទៅធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសកូរ៉េនាពេលខាងមុខ ពេលបញ្ហាជំងឺកូវីដ ត្រូវបានដោះស្រាយចប់។

លើសពីនេះសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុក៏បានធ្វើការទំនាក់ទំនងជាមួយស្ថានទូតប្រចាំនៅកម្ពុជាយ៉ាងជិតស្និតក្នុងនោះរួមមានស្ថាន ទូតអាមេរិក សិង្ហាបុរី ថៃ វៀតណាម ។ល។ ក្រៅតែពីកិច្ចការជួយដល់ការអភិវឌ្ឍនវិស័យឯកជនហើយ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏មិនភ្លេចនូវសកម្មភាពមនុស្សធមិផងដែរ តាមរយៈការចូលរួមចំនែនជាវិភាគទានតាមធនធានដែលខ្លួនជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដូចជាការជួយជនរងគ្រោះដោយសារទឹកជំនន់ បញ្ហាជំងឺកូវីដ។ល។

លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ ២០២១ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានត្រៀមរៀបចំនូវសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងខេត្ត ដោយក្នុងនោះរួមមាន ផ្នែកទេសចរណ៍ :រៀបចំវគ្គបណ្តុះ បណ្តាល ទៅដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ អ្នកផ្តល់សេវាទេសចរណ៍ ឱ្យចេះទាញយកប្រយោជន៍ប្រព័ន្ធបច្ចេកវិទ្យាសម័យថ្មី រៀបចំឱ្យមានការធ្វើទស្សនៈកិច្ចអ្នកសាព័ត៌មានដែលជាផ្នែកមួយដល់សំខាន់ក្នុងការទាក់ទាញ និងផ្សព្វផ្សាយពីខេត្តព្រះសី​ហនុ។

ក្រៅពីនេះ គឺជំរុញ ឱ្យមានការបង្កើត តំបន់កម្សាន្តយុវវ័យ និងតំបន់ទេសចរណ៍បរិស្ថាន និងកសិកម្ម ជានិន្នាការតម្រូវការទេសចរណ៍ថ្មី ៗ និងរៀបចំបង្កើតជាពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ទទួលបានអារម្មណ៍ថ្មីៗ សម្រាប់ការមកលេងកម្សាន្តខេត្តព្រះសីហនុ ។

ចំណែកផ្នែកពាណិជ្ជកម្មរៀបចំបង្កើតជាវគ្គបណ្តុះ បណ្តាល ពីការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ និងនិន្នាការនៃការធ្វើអាជីវកម្ម វគ្គបណ្តុះបណ្តាល ស្តីពី ពាណិជ្ជនាម និងសិទ្ធិអាជីវកម្ម និងការបង្កើតផ្សារលក់ផលិតផលខ្មែរ។ ផ្នែកវិនិយោគ គ្រោងរៀបចំឯកសារព័ត៌មាន សក្តានុពលការវិនិយោគក្នុងខេត្តព្រះសីហនុ បង្កើតវេទិកាសេដ្ឋកិច្ចខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោព ឱ្យច្រើនមកខេត្តព្រះសីហនុ ។