បរទេស៖ នៅសប្តាហ៍នេះមានការ លើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយទៀត នៅក្រោយការចាកចេញពីតំណែង របស់លោកប្រធានាធិបតី អាណត្តិមុនលោក Donald Trump
ដោយអតីតទីប្រឹក្សាមួយរូបរបស់លោកថា Trump ធ្លាប់ចេញបញ្ជាក់ឲ្យកំចាត់ចោល នូវមេដឹកនាំស៊ិរីបច្ចុប្បន្នលោកអាសាដ។
លោកបានបន្តថា នៅក្នុងកិច្ចប្រជុំមួយក្រោយពេល ដែលលោកបានទស្សនាវិដេអូដោយផ្ទាល់ អំពីទិដ្ឋភាពពលរដ្ឋស៊ីវិលជាច្រើននាក់ បានរងការវាយប្រហារ នៅក្នុងរោងចក្រផលិតហ្គាស Sarin ប៉ុន្តែត្រូវបានបដិសេធដោយលោក និងមានទាំងការផ្តល់យោបល់ បន្ថែមមួយចំនួនផងដែរ។
គ្រានោះលោកបានឆ្លើយតបទៅនឹងលោក Trump ភ្លាមថាលោកមិនអាចធ្វើរឿងនេះ បាននោះទេពីព្រោះជាទោសឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែមិនបានប៉ុន្មានខែផងលោក Macfarland ក៏ត្រូវបានបណ្តេញចេញពីតំណែង៕