នាយកឧត្តមសេនីយ៍ យន្ត មីន ប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង បានថ្លែងថា«ថ្ងៃនេះយើងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលបានសំរេចផែនការជំហានទី១ គឺបានធ្វើបុណ្យទក្ខិណានុប្បទានជូនដល់វិញ្ញាណក្ខ័ន្ធនៅមុខផ្នូរយុទ្ធជនទាំង៤៤៧ផ្នូរ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធវរជនគ្រប់រូបដែលបានលះបង់ជីវិតគ្រប់សម័យកាល និងគ្រប់ទីកន្លែងក្នុងបុព្វហេតុជាតិមាតុភូមិ និងចុះបឋមសិលាកសាង ជួសជុលទីលានផ្នូរយុទ្ធជនខេត្តកោះកុង»។
ពិធីនេះ មានការអញ្ជើញចូលរួមដ៍ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងមានការចូលរួមពី ទេសរដ្ឋមន្ត្រី គន់ គីម ឯកលោក ផៃ សុីផាន និងប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ដូចជាខេត្តកោះកុង ព្រះសីហនុ ខេត្តកំពត តំណាងខេត្តកំពង់ស្ពឺ កែប តាកែវ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនជាច្រើននាក់ ក្រោមវិធានការការពារជំងឺកូវីត១៩។
នាយកឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា«យើងខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្តេចពិជ័យសេនា និងគណះអធិបតី ភ្ញៀវកិត្តិយសនិងក្រុមការងារទាំងអស់ដែលបានចូលរួមគាំទ្រយ៉ាងសកម្មធ្វើអោយពីធីដំណើរការបានដោយរលូន សូមអរគុណដល់ក្រុមការងារដែលប៉ុន្មានថ្ងៃនេះមានការហត់នឿយយ៉ាងខ្លាំងទំរាំបានចប់ពីធីដោយជោគជ័យ និងជាពិសេសសូមអរគុណដល់សប្បុរសជនដែលបានបរិច្ចាកថវិការ ទ្រព្យធន កំលាំងកាយចិត្តគាំទ្រដល់សកម្មភាពកសាងរបស់យើង»។
ជាចុងក្រោយយើងខ្ញុំសូមអំពាវនាវបងប្អូនបន្តជួយគាំទ្រដល់ក្រុមការងារយើងខ្ញុំបន្តទៀត ព្រោះការកសាងនេះនៅមានការខ្វះខាតច្រើនទៀត។