ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដែលមាន ទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង។