ស្ទឹងត្រែង ៖ ក្រោយពីមានការរិះគន់ ចំពោះចំណាត់ការលើលោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅថ្មីៗនេះ។
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នោថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ៕