រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង សូមអរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលរិះរកវិធីដើម្បីលើកទឹកចិត្តមន្រ្តី ដែលនេះ មិនមែនសម្រាប់តែលោកស្រី ស៊ីថុង សុខាទេ តែគឺសម្រាប់មន្រ្តីបុរស ស្រ្តីទាំងឡាយ ឲ្យទទួលបានការលើកទឹកចិត្តប្រកបដោយសមធម៌ ដែលក្លាយជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល។