សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តសៀមរាប បានដុតកម្ទេចចោលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១តោន នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភៈកន្លងមក៕