ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ

អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នេះបើយោងតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

អ្នកជំងឺស្លាប់បាត់បង់ជីវិត មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ចំពោះព័ត៌មានការស្លាប់របស់អ្នកជំងឺខាងលើក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្លាប់ នៅថ្ងៃនេះ។