ខេត្ដស្វាយរៀង៖ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ ពីលោក ជា រដ្ឋា ប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និងជាប្រធានព័ត៌មាន ដេលីខ្មែរ ប្រចាំខេត្តស្វាយរៀង និងក្រុមការងារកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។
តំណាងលោកបណ្ឌិត ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និង លោក ហៃ ស៊ីណា អគ្គនាយកសារព័ត៌មាន Daily-Khmer រួមសហការី លោក មិន ភក្ដី ភ្នាក់ងារ ទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តស្វាយរៀង។
លោកប្រធានមន្ទីរ មានប្រសាសន៍ថា សម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនេះ លោកបានបញ្ជាក់ថា អំណោយ ដែលមន្ទីរព័ត៌មានខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
អំណោយដែលភ្នាក់ងារសារព័ត៌មានប្រចាំខេត្តស្វាយរៀង បានផ្ដល់ជូនមន្ទីរព័ត៌មានខេត្ត រួមមាន ទឹកសុទ្ធចំនួន ១៥០យូរ និងម៉ាសចំនួន ៥ប្រអប់៕