ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមុទ្រចិនខាងត្បូងនឹងមិនក្លាយជាក្តារអុកសម្រាប់កម្ពុជានៅឆ្នាំ២០២២ទៀតទេ

រដ្ឋាភិបាលវៀតណាមទើបមាននាយករដ្ឋមន្ត្រីថ្មី លោក ផាម ប៊ិញជីង និង រដ្ឋមន្ត្រីការបរទេសក៏ថ្មីដែរ លោក ប៊ុយ ថាញ់សឿន និង រដ្ឋមន្ត្រីថ្មី សរុប ១២រូបដែលរដ្ឋសភាទើបបោះឆ្នោតថ្ងៃ ៨ មេសា២០២១នេះ។

បើតាមអ្នកវិភាគបានឲ្យដឹងថា រដ្ឋាភិបាលថ្មីនេះទំនងជាបន្ទន់ឥរិយាបទជាមួយចិនដោយនឹងមិនប្រឈមស្រួចស្រាវដូចរដ្ឋាភិ បាលមុនៗទេ( រដ្ឋាភិបាលង្វៀន តាន់ជុង និង ង្វៀង ស៊ុនហ្វុ ក)ដែលមានរដ្ឋមន្ត្រីកាបរទេស ផាម ប៊ិញមិញជាមនុស្សដែលអាមេរិកបណ្តុះបណ្តាល។

រដ្ឋាភិបាលមុនៗជាពិសេស រដ្ឋាភិបាលង្វៀន តាន់ជុង ដែល ផាម ប៊ិញ ជារដ្ឋមន្ត្រីការបរទេស បានប្រឆាំងចិនខ្លាំង រឿង សមុទ្រចិនខាងត្បូង ហើយបានវាយប្រហារកម្ពុជាក៏មហាខ្លាំងណាស់ដែរ។

ឥឡូវនេះវៀតណាមមិនហ៊ានលោតខ្លាំងដាក់ចិនទៀតទេហើយអស់ផ្លូវដើរ កំពុងសុំចែចូវចិនទិញវ៉ាក់សាំង ប្រឆាំងកូវិដ១៩ថែមទៀត។

ភូមិសាស្ត្រនយោបាយក្នុងតំបន់ប្រែប្រួល ដោយចិនមានព្រៀប លើអាមេរិក វៀតណាមផ្លាស់ប្តូរមេដឹកនាំថ្មីដែលមានទំនោរងាកទៅរកចិនដើម្បីផលប្រយោជន៏ដូច្នេះ វៀតណាមនឹងមិនប្រឈមដាក់ចិនចំមុខដូចមុនទៀតទេ អាចប្តូរយុទ្ធវិធីដោយសម្របជាមួយចិន។

២០២២ កម្ពុជា ធ្វើជាប្រធាន អាស៊ានប្តូរវេន ដូច្នេះវៀតណាមនឹងមិនប្រឆាំងចិនលើដីខ្មែរឬធ្វើជាបងធំដាក់ខ្មែរទៀតឡើយ។ ម្យ៉ាងខ្មែរ ឈ្នះឈ្នះមិនមែនខ្មែររណបគេទេ។

ដូច្នេះ របៀបវិរៈសមុទ្រចិនខាងត្បូងនឹងលែងក្លាយជាក្តារអុករបស់វៀតណាមគាបដាក់កម្ពុជាទៀតឡើយ។

ក៏ប៉ុន្តែមិនមានន៏យថាមហាអំណាច និង សម្ព័ន្ធរបស់គេអស់របៀបវីរៈគាបខ្មែរទេ។ អាមេរិក នឹង លើកយកបញ្ហាទន្លេមេគង្គ មកអុកខ្មែរម្តងដែលវានឹងក្លាយជាប្រធានបទក្តៅជំនួសបញ្ហាសមុទ្រចិខាងត្បូង៤។ល។ ហើយឲ្យក្រុមកូនជឹងខ្មែររបស់គេប្រឆាំង គ្រប់រូបភាព។
៨ មេសា ២០២១