ព្រៃវែង៖ មនុស្សប្រុស ស្រី ២៨នាក់ ត្រូវបានអាជ្ញាធរ ឃុំជាច យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។
នេះយោងតាមហ្វេសប៊ុក ឈ្មោះ sochest soeurng ជាអភិបាល ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានសរសេរថា ខ្ញុំបានជំរាបហើយ នៅតែលួចមកទៀត ។ ច្រើនជាងថ្ងៃម្សិលមុិញ ថ្ងៃនេះ(១១.០៤.២០២១)២៨នាក់ បានយកមកស្នាក់នៅសាលារៀន ១៤ថ្ងៃ ផុតថ្ងៃចូលឆ្នាំល្មម ។
ហ្វេសប៊ុកដដែលបានសរសេរទៀតថា សូមបងប្អូនបញ្ឈប់ការធ្វើដំណើរមកស្រុក ទោះបីមកដល់ក៏មិនបានគេងនៅផ្ទះដែរ គឺគេងនៅសាលារៀន មិនស្រួលដូចនៅផ្ទះទេ ។ ក៏ត្រៀមកន្លែងរួចហើយដែរ សំរាប់ទទួលបងប្អូនដែលលួចគេចមក ។
សូមផ្អាកការធ្វើដំណើរមកស្រុក ទោះក្នុងរូបភាពណាក៏ដោយ ដើម្បីបង្កាទប់ស្កាត់ការរាលដាលឆ្លងជម្ងឺកូវីដ-១៩ ដល់ស្រុកកំចាយមារយើង៕






