ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ផ្ញើសារគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋលេខាធិការក្រសួងព័ត៌មាន ជា ច័ន្ទបរិបូរណ៍ ផ្ញើសារជូនពរ
សូមគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរ ពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ដែលនឹង ឈានមកដល់នាពេលៗខាងមុខនេះ។

លោករដ្ឋលេខាធិការផ្ញើសារថា”ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ”។

លោកបន្តថា ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្ដេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងកិច្ចការស្តារ និងអភិវឌ្ឍការកែទម្រង់គ្រប់វិស័យ។

ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ សម្តេចតេជោគឺ ជាប្រមុខដ៏ឆ្នើម បានខិតខំបំពេញតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយបានយកចិត្តទុកដាក់ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុវត្ថិភាព និងសុខុមាលភាពប្រជាជន។

សម្តេចតេជោព្រមទាំងបានចាត់វិធានការចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ ដើម្បីគាំពារអាយុជីវិតប្រជាជន ក្នុងព្រះរាជា ណាចក្រកម្ពុជា។

ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកហត្ថប្រណ ម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។