ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្អូនស្រីសម្តេចតេជោ និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩

ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន លោកជំទាវ ហ៊ុន ស៊ីណាត និងឧកញ៉ា សេង វួចលាង យកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាតចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌចំនួន២ ដើម្បីទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩នៅថ្ងៃទី២៦ខែមេសានេះ។

លោកជំទាវ  ហ៊ុន ស៊ីណាត មានប្រសាសន៍ថា”ថ្ងៃនេះ ខ្ញុំ និងលោកជំទាវឧកញ៉ា សេង វួចលាង ចេញដំណើរយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត និងជាការចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានពីរកន្លែង គឺខណ្ឌ៧មករានិងខណ្ឌទួលគោក”។

អំណោយទាំងពីរខណ្ឌដូចគ្នារួមមាន៖ អង្ករ ចំនួន ១តោន  ត្រីខចំនួន ៦០០កំប៉ុង ទឹកត្រី ១០០ដប ទឹកស៊ីអ៉ីវ ១០០ដប មីកំប៉ុង ចំនួន 600កំប៉ុង ។ចែកជូនក្នុងមួយខណ្ឌ50គ្រួសារ។

សូមជូនពរដល់លោកគ្រូ អ្នកគ្រូពេទ្យ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលឈរការពារនិងព្យាបាលប្រជាជនក្នុងកាលៈ ទេសៈ កូវិដនេះសូមមានសុខភាពល្អជៀសផុតពីជម្ងឺកាចសាហាវទាំងពួង។