លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង បរិវេណ សាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ នៅបរិវេណវត្តកោះជុំ ក្រុងស្វាយរៀងខេត្តស្វាយរៀងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
អភិបាលខេត្តស្វាយរៀងបានចុះពិនិត្យមើល សំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែកព្រមទាំង របង ប្រព័ន្ធលូបង្ហូរទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលដែលបានស្ថាបនារួចរាល់។
ក្រៅពីនេះ ពិនិត្យសំណង់ឈាបនដ្ឋានសម្រាប់បូជាអ្នកទទួលមរណភាពដោយជំងឺកូវីដ១៩ កំឡុងពេលដែលកំពុងសម្រាកព្យាបាលក្នុងខេត្ត ស្ថិតនៅបរិវេណវត្តកោះជុំ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិនិត្យផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ ម៉ែត្រ បានស្ថាបនារួចរាល់១០០% និងការរៀបចំដាក់បង្គោលភ្លើង ជូនបងប្អូនប្រជាពលរដ្ឋដែលជាអំណោយក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។
ផ្លូវមួយខ្សែនេះ កន្លងមកក្រោមការដឹកនាំនឹងសម្របសម្រួលរបស់លោក ម៉ែន វិបុល អភិបាលខេត្ត ដោយលោកបានដោះស្រាយបញ្ចប់នូវករណីទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋរួចរាល់តាមបណ្តោយផ្លូវមួយខ្សែនេះ ដោយអនុវត្តតាមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
លោកអភិបាលខេត្តបានសម្រេចធ្វើផ្លូវមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋដើម្បីងាយស្រួលក្នុងការដំណើរផងដែរ ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ដោយ ជា រដ្ឋា