ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក

ខេត្តកំពង់ឆ្នាំង( ព័ត៌មានបឋម ) ក្រុមប្រជាពលរដ្ឋបានចោទ ប្រកាន់ លោក វ៉ន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យថា បានប្រើកាំភ្លើងបាញ់សត្វគោ១ក្បាលចំកណ្ដាលក្បាលមួយគ្រាប់ បណ្ដាលឱ្យងាប់នៅក្នុងសាលាស្រុកនៅពេលគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ប៉ុន្តែលោកបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេ លាម៉ោង១៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ទាក់ទងនឹងព័ត៌មានខាងលើនេះនៅវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃ ទី៣០ ខែមេសានេះ លោក វន ស៊ីថា អភិបាលស្រុកសាមគ្គីមានជ័យបានឆ្លើយបដិសេធន៍តាមទូរស័ព្ទថា លោកមិនបានប្រព្រឹត្តដូចការ ចោទ ប្រកាន់ និងការផ្សាយរបស់បណ្ដាញសង្គមនោះទេ ។

ពេលនេះ លោកកំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកត្រួតពិនិត្យស្រាវជ្រាវធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ថាតើសត្វគោនោះជាប់ដោយសារអ្វី ។ ចំពោះអ្នកសារព័ត៌មានដែលបានផ្សាយក្នុងបណ្ដាញសង្គមសូមយកភស្តុតាង មកបញ្ជាក់ឲ្យច្បាស់ផងថា តើលោកបានបាញ់គោនោះងាប់ តើមានភស្តុតាងអ្វីខ្លះ!! តែលោកមិនចង់ឈ្លោះជាមួយអ្នកកាសែតនោះទេ។

ដោយឡែក ទាក់ទងនឹងការចោទ ប្រកាន់ខាងលើនេះ លោក សេង  ចិន្តា អធិការនគរបាល ស្រុកសាមគ្គីមានជ័យ ក៏បានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា “ពិតជាមានគោ១ក្បាលងាប់នៅ ក្នុងសា លាស្រុកពិតមែនដោយសារ លោកអភិបាលស្រុក គប់នឹងដុំថ្ម តែលោកមិនបានប្រើកាំភ្លើងបាញ់នោះឡើយ ។ ហើយពេលនេះលោកអភិបាលស្រុកបានសម្របសម្រួលជាមួយម្ចាស់គោរួច ហើយដោយម្ចាស់គោក៏ព្រមទទួល យកសំណងនូវប្រាក់៤ លា នរៀលនេះដែរ ដើម្បីបញ្ចប់រឿង ។

លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យបញ្ជាក់ថា លោកអភិបាល ស្រុកបានគប់គោនឹងដុំថ្មងាប់នោះត្រូវបានប្រជាពលរដ្ឋលើកឡើងថា មានតែសមត្ថកិច្ចនគរបាលបច្ចេក ទេសជំនាញផ្នែកកោសល្យពិច្ច័យទេដែលអាចបញ្ជាក់ថា តើគោសត្វងាប់នោះ បានងាប់ដោយត្រូវនឹងដុំថ្ម ឬងាប់នឹងគ្រាប់កាំភ្លើង ។

និងតើការប្រើកាំភ្លើងនោះជាកាំភ្លើងផ្ទាល់ ខ្លួនរបស់លោកអភិបាលស្រុកប្រើ ប្រាស់មានច្បាប់អនុញ្ញាតឬជាកាំភ្លើងអ្នកណាផ្សេង ។
ដោយឡែក ចំពោះលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងវិញ តើត្រូវបន្តនីតិវិធីស្រាវជ្រាវទៀតដែរឬទេ ឬក៏ជឿលើ កំណត់ ហេតុរបស់សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យ បញ្ចប់រឿងនេះត្រឹមហ្នឹង ៕