ភ្នំពេញ៖លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ល្បីល្បាញនៅកម្ពុជានិងសហការីបានអញ្ជើញចុះចែកអំណោយមានគ្រឿងឧបភោគបរិភោគជូនដល់ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញនៅថ្ងៃទី២ខែឧសភានេះនៅផ្លូវ វេងស្រេង និង ចោមចៅ 2រាជធានីភ្នំពេញ។
លោកឧកញ៉ាថ្លែងថា ដោយសារតែប្រជាពលរដ្ឋពួកគាត់កំពុងទទួលរងនូវការខ្វះខាតការផ្គត់ផ្គង់នៅក្នុងជីវភាពប្រចាំថ្ងៃនេះការចែកអំណោយធ្វើឡើងស្របពេលនិងតែម្តង។
លោកឧកញ៉ាបន្តទៀតថា”ណោយរបស់សប្បុរសជនចូលតាមខ្ញុំបាន 1550 $ ពេលនេះបាន ចុះចែកព្រឹកមិញ បាន សរុប 280 អ្នក ឬ កញ្ចប់ និង បន្លែ សរុប ជិត 3 តោន ពីប្អូនឧកញ៉ា វ៉ាន់ វាសនា និង ជំទាវប្អូន តេង សុីម៉ា បន្លែឡើងរហូត ជិត 3 តោន រួមទាំង ទឹកត្រី 200 ដប ស្កស 200 គក្រ សូមជូនបុណ្យបងប្អូនអោយមានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ និង រកលុយចូលបានច្រើនៗ “។
ក្រៅពីនេះ នៅសល់ 100 កញ្ចប់ទៀត តំកល់នៅហាង ហ៊ួត ជា បឹង បៃតង បងប្អូនណា ខ្វះខាត ម្តុំ ខ័ណ្ឌសែនសុខ អាចចូលមក យកបាន គ្រប់ម៉ោងធ្វើការ រហូត អស់ស្តុក។
លោកឧកញ៉ាហ៊ួត ជា លើកឡើងថា ដោយសារតែវិបត្តិកូវីដ 19 ដែលជាវិបត្តិសកលបានធ្វើឲ្យមានផលប៉ះពាល់ទាំងពិភពលោកក៏ដូចជាព្រះរាជាណាចក្រកម្ពុជា លោកគិតថា បងប្អូនប្រជាពលរដ្ឋទោះបីជាជួបការលំបាក ក៏ប៉ុន្តែអំណោយតិចតួចរបស់លោកបានចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់ពួកគាត់មួយចំនួនផងដែរ។
លោកឧកញ៉ាហ៊ួត ជាបានថ្លែងប្រាប់ដេលីខ្មែរ(Daily-khme r)យើងនៅថ្ងៃទី០២ខែឧសភាឆ្នាំ ២០២១នេះថា ការចែកអំណោយនេះដោយលោកមើលឃើញថាក្នុងគ្រាដ៏លំបាកនេះពលរដ្ឋកំពុងជួបការខ្វះខាត ក្រុមហ៊ុនរបស់លោកទោះបីជាយ៉ាងណាក៏ដោយបានចែករំលែកនូវថវិកាបន្តិចបន្តួចពីមិត្តភក្កិនិងសប្បុរសជន។
លោកបន្តទៀតថា ដើម្បីចូលរួមក្នុងការជួយទិញសម្ភារៈនិងគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតលោកបានចាត់ទុកថា អំណោយទាំងអស់នេះទោះបីជាបានផ្ដល់ជូននូវពួកគាត់មានតិចតួចក៏ពិតមែនក៏ប៉ុន្តែវាជាការចូលរួមមួយរបស់ក្រុមសប្បុរសជន នៅក្នុងសង្គមជាតិជាពិសេសគឺតាមរយៈមិត្តភក្កិដែលជាដៃគូអាជីវកម្មជាមួយគ្នា។
លោកឧកញ៉ាហ៊ួត ជាបានបញ្ជាក់ថា ក្នុងគ្រាលំបាកដែលរដ្ឋាភិបា លកំពុងជួបវិបត្តិកូវីដ 19 នេះការជួយរបស់វិស័យឯកជនគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាហើយពីនេះមិនមែនជាសកម្មភាពថ្មីនោះទេសម្រាប់លោកគឺជាការចូលរួមក្នុងសង្គមជាតិដែលបានចែករំលែកជាច្រើនយូមកហើយ។
យ៉ាងណាក៏ដោយលោកឧកញ៉ាហ៊ួត ជា បានផ្តេជ្ញាថា ទោះបីជាពលរដ្ឋមានការលំបាកក្នុងនាមអ្នកជំនួញវ័យក្មេងនៅកម្ពុជាគឺមិនមានការរើសអើងពួកគាត់នោះឡើយ បើសិនមានការចូលរួមពីបងប្អូនសប្បុរសជនបន្ថែមទៀតក្រុមហ៊ុន ហ៊ួតជានឹងបន្តចែកសម្ភារៈជាងជូនដល់ប្រជាពលរដ្ឋដែលកំពុងតែជួបវិបត្តិកូវីដ 19 នៅតំបន់មួយចំនួនដែលជួបវិបត្តិកូវីដ 19។
លោកឧកញ៉ាហ៊ួត ជា ត្រូវបានគេចាត់ទុកថា គឺជាអ្នកជំនួញលេចធ្លោក្នុងសង្គម។លោកត្រូវបានគេចាត់ទុកថាជាអ្នកជំនួញមួយរូបដែលពោរពេញទៅដោយវោហាសព្ទនិងការចែករំលែកនូវចំណេះដឹងផ្នែកជំនួញដែលជួយដល់សហគ្រិនវ័យក្មេងនៅកម្ពុជា៕