បាត់ដំបង ៖ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុតមួយ ដែលគេស្គាល់ថា នៅក្រោមការចាត់ចែងរបស់លោក អ៊ួន តាល់ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន និងកំពុងតែបើកលេងយ៉ាងគឃ្លើន ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង។
ពលរដ្ឋជាច្រើនលើកឡើងថា “តើមកពីអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពនៅទីណាទៅ ? បើបនល្បែងមួយនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ”។
ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុងបាត់ដំបង សូមអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនិងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់វិធានការបង្រាប់ផង ដើម្បីភូមិ ឃុំ មានសុវត្តិភាព។
ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់ថា របស់ឈ្មោះអួន តាល់ ជាម្ចាស់ល្បែងសុីសងជាយូរ លង់មកហើយនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ គេសង្កេតឃើញថា ទីតាំងបនល្បែងនេះ ដែលស្ថិតនៅចំណុច វាលស្រែ១០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបន្តបើកលេងសាជាថ្មី មានមនុស្សចូលលេងជាច្រើនរយពាន់នាក់ បានចូលលេងយ៉ាងសប្បាយ ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងសុីសងមួយនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងខាងលើនេះទេម្ដងណាឡើយ។ប្រភពបានបន្តទៀតថា ម្ចាស់បើកល្បែងសុីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ។
ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងសុីសងបែបនេះ តែមានល្បែងសុីសង ច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យដាក់កម្លាំងដើម្បីចាត់វិធានការបង្រ្កាប់ល្បែងសុីសងខាងលើនេះ ដើម្បីភូមិឃុំមានសុវត្ថិភាព។