ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត និងជាអ្នកជំនួញមានធម៌ក្នុងសង្គម រួមជាមួយសប្បុរសជននានាបាននាំយកអំណោយ នំស្រួយលីលី បន្លែផ្លែឈើក្រៀម មី ទឹកត្រី ទឹកស៊ីអ៊ីវ ទៅជូនដល់រដ្ឋបាលស្រុកសំរោង ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ឧកញ៉ាផ្ទាល់តែម្តង។
កាយវិការនិងទឹកចិត្តសប្បុរសធម៌របស់ឧកញ៉ា កែវ មុំ គឺដើម្បីចូលរួមចំណែកក្នុងសង្គមជាតិ ជាពិសេស ជួយសម្រាលបន្ទុកនិងការលំបាកមួយចំនួនរបស់រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេ ជោ ហ៊ុនសែននាយករដ្ឋមន្ត្រី ក្នុងពេលកម្ពុជាជួបវិបត្តិកូវីដ១៩ ។
តាមរយៈអំណោយឧកញ៉ា កែវ មុំ មានបហរសាសន៍ថា”នាងខ្ញុំសូមលើកហត្ថាប្រណមបួងសួងដល់គុណព្រះរតនត្រៃ គុណកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយតាមថែរក្សាឯកឧត្តម លោកជំទាវ ពុកម៉ែ អ៊ុំពូមីង បងប្អូនទាំងអស់ជាពិសេសម្ចាស់អំណោយ និង ប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជាសូមឱ្យមានសុខភាពល្អ សន្តិភាព សេរីភាព សុភមង្គល វិបុលសុខ ជារៀងដរាបតទៅ”។
នេះមិនមែនជាលើកទី១ទេ សម្រាប់ការងារមនុស្សធម៌ក្នុងសង្គមជាតិ របស់ឧកញ៉ា កែវ មុំ ពោលជាកិច្ចការងារដែលមិនអាចកាត់ ថ្លៃលបាន ហើយបានតបស្នងទៅវិញ ដើម្បីជួយជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាក្នុងគ្រាលំបាកនេះ។
ចំពោះសប្បុរសជនចូលរួម នោះមាន លោក ហ៊ុយ ថេរ៉ា និងលោកភរិយា អង្ករ 10បាវ លោកស្រី តាំង ហ្គិចលៀង និងលោកឧកញ៉ា ទឹកសុទ្ធ 30កេស អាកុល 1កាន ម៉ាស 1កេសផងដែរ។