លោក សួន សេរីរដ្ឋា បានលើកឡើងថា មរណភាពរបស់ឯកឧត្តមត្រាំ អ៉ីវតឹក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តមជាចាស់ទុំដែលមានចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។
លោក ត្រាំ អ៊ីវតឹក បានផុតដង្ហើមនៅម៉ោងជាង២រសៀល ថ្ងៃទី១ មិថុនានេះ ក្នុងអាយុ៧២ឆ្នាំ ដោយរោគាពាធ។
លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីរដ្ឋាភិបាលសម្រេចរុះរើគណៈរដ្ឋមន្រ្តី លោក បានផ្លាស់ប្តូរពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងប្រៃសនីយនិងទូរគមនាគមន៍ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០៕