កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ២ ៧៣៥ ១៩៩នាក់ ឬស្មើនឹង ២៧.៣៥% នៃប្រជាជនគោលដៅ។ នេះគឺជាអត្រាឈានមុខមួយក្នុងតំបន់។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប៉ុន្តែខ្ញុំសូមរំឮកថា “វ៉ាក់សាំងតែមួយមុខគឺមិនអាចជួយយើងឱ្យគេចផុតពីការឆ្លងកូវីដ-១៩ ទាំងស្រុងនោះទេ! អ្នកចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺកូវីដ-១៩ ដែរ! គ្រាន់តែកម្រឹតនៃការឈឺ គឺអាចស្រាលជាងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។
លោលោករដ្ឋលេខាធិការបញ្ជាក់ថា”ដូច្នេះការបន្តគោរពវិធានសុខាភិបាល និងវិធានការ (៣កុំ-៣ការពារ) គឺជារឿងចាំបាច់ត្រូវបន្តអនុវត្ត បើទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ។ជាពិសេសសូមយកចិត្តទុកដាក់ចំពោះឪពុក ម្តាយ ជីដូន ជីតា ដែលមានអាយុច្រើន និងអ្នកដែលមានជំងឺប្រចាំកាយ!”។
រាល់ថ្ងៃក្រៅពីការចូលរួមសកម្មភាពទប់ស្កាត់ និងបង្ការអាកូវីដ-19 ខ្ញុំតែងតែបន់ស្រន់ដល់វត្ថុស័ក្តសិទ្ធនានាជួយកំចាត់អាកូវីដ-19 ឲ្យវាឆាប់រលត់បាត់ពីពិភពលោកយើងនេះ។
នឹករឮកពុកម៉ែ បងប្អូន នៅគ្រប់គោលដៅ! សូមពុកម៉ែ បងប្អូន មានសុវត្ថិភាព មានសុខភាពល្អ និងរក្សាបាននូវមុខរបរ និងការងារ។ សូមឲ្យផលកសិកម្មរបស់បងប្អូន ឆ្នាំនេះបានទទួលផលល្អជាទីបំផុត។