(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពា ណិជ្ជកម្មនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ តាមរយៈ អនឡាញ (Video Conference) ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពីលោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី និងសហការី។
ក្នុងកិច្ចប្រជុំនេះផ្តោតលើ វឌ្ឍនភាពការងារពាក់ព័ន្ធនឹងប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ និងនីតិវិធីនៃការអនុវត្តប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងវឌ្ឍនភាពនៃនីតិវិធីប្រតិបត្តិស្តង់ដារលើផលិតផលចិញ្ចឹមទារក និងកុមារ។
លើសពីនេះកិច្ចប្រជុំបានត្រៀមរៀបចំកម្មវិធីផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការណ៍ ដល់បណ្ដាក្រុមហ៊ុនចែ កចាយ ផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជានិងបញ្ហាផ្សេងៗ។