ខេត្ដព្រៃវែង៖ ក្រុមអាជីវកផ្ទុះការតវ៉ាករណី«គយចល័តផ្លូវជាតិ លេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែ ងបានចាប់រថយន្ដដឹកទំនិញផ្លែឈើរបស់ពួកមួយគ្រឿងកាលពី យប់ថ្លៃទី៨ខែមិថុនាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ១ក្នុងភូមិរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ការផ្ទុះការតវ៉ានេះកើតឡើងនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។
ក្រុមអាជីវកបាននិយាយថា គយចល័តខេត្ដព្រៃវែងបានចាប់ឡានដឹកផ្លែឈើមួយគ្រឿងទុក១យប់ខូចផ្លែឈើអស់មួយឡានហើយជំរិតទាប្រាក់ចំនួន២០លានរៀលទើបអោយចេញបើមិនដូច្នេះក្រុមគយចល័តមិនអនុញ្ញាតឲ្យចេញនោះទេ រថយន្ដប្រភេទសណ្ដោងរុឺម៉ក់។
ក្រុមអាជីវកបានបន្ដថា ពួកគាត់បានធ្វើការសម្របសម្រួលជាមួយគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង សុំត្រឹមតែ១០លានរៀលតែពួកគាត់មិនព្រមហើយក៍បានធ្វើការឃាត់រថយន្ដរបស់ពួកគាត់ទុកតែម្ដងដោយខាងគយចល័តតម្រូវឲ្យបង់គ្រប់ចំនួន២០លានរៀលជាកំហិត។
ក្រុមអាជីវកបានបន្ដទៀតថា ពួកដឹកទំនិញឆ្លងកាត់ទីនេះពួគាត់បង់ឲ្យខាងគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងជារៀងរហូតមិនដែលរំនោះទេគឺចំនួនទឹកប្រាក់៣០មុឺនរៀល (ឡានធំ)ហើយពួកបានធ្វើការដឹកទំនិញនេះមួយឆ្នាំជាងទៅហើយ ហើយទំនិញផ្លែឈើទាំងអស់នេះពួកគាត់នាំយកមកតាមច្រកមុសមន ក្នុងស្រុករំដួលខេត្ដស្វាយរៀង។
ក្រុមអាជីករក៍បានអះអាងថាពួកគាត់ដឹកទំនិញផ្លែឈើមានឯក សារត្រឹមត្រូវហើយខាងគយច្រកព្រំដែនក៍បានអនុញ្ញាតដែរតែអ្វីដែលពួកគាត់ហួលចិត្ដនោះគឺខាងគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងចាប់រថយន្ដពួកគាត់ដោយមិនដឹងមូលហេតុ។
ជុំវិញការចោទប្រកាន់ពីក្រុមអាជីវកខាងលើនេះមន្ដ្រីគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងមិនសុំការបំភ្លឺបាននៅឡើយទេ។
មហាជនបានលើកឡើងថា ទោះជាយ៉ាងណាក៍ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹកជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ៕