ប៉ូលីសជប៉ុនបានចាប់ខ្លួនមេខ្យល់២នាក់ ដោយសង្ស័យថា បានជួលជនបរទេសអោយធ្វើការដោយខុសច្បាប់ និងកំពុងស្វែងរកចាប់ខ្លួនប៉ាក់ពួកជាបន្ត។
មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភច្បាប់អន្តោប្រវេសន៍និងជនភៀសខ្លួន (ការសម្របសម្រួលការងារខុសច្បាប់) ដែលមានឈ្មោះ ស៊ឺន យុកុ (អាយុ ៤២ ឆ្នាំ) ជាមន្រ្តីនៃស្ថាប័នគាំទ្រ ជនបរទេស និង ស្វាមីនាង ឈ្មោះ ស៊ុន សាន អាយុ ៤០ឆ្នាំជាបុគ្គលិកស្ថាប័នគាំទ្រជនបរទេស ។
យោងតាមប៉ូលីសបានអោយដឹងថាពួកគេទាំង ២ នាក់ ត្រូវបានសង្ស័យថា បានជួលជនជាតិខ្មែរចំនួន ៣ នាក់ដោយខុសច្បាប់ ដែលជាសិក្ខាកាមបណ្តុះបណ្តាលផ្នែកបច្ចេកទេសអោយទៅធ្វើការនៅក្រុមហ៊ុនដែលធ្វើអាជីវកម្មសំអាត ចន្លោះខែធ្នូឆ្នាំ ២០១៨ ដល់ខែតុលាឆ្នាំ ២០១៩ ដោយគ្មានការអនុញ្ញាត។
ប៉ូលីសមិនបានបង្ហើបពីការ យល់ព្រមសារភាពទទួលទោស របស់គេទាំងពីរនៅឡើយទេ។មាានកាារសង្ស័យថា ជនសង្ស័យទាំងពីរបានទទួលសំណូក។
ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងលំអិតបន្ថែម ព្រោះមើលឃើញថា ប្តីប្រពន្ធមួយគូនេះអាចនឹងរៀបចំការងារអោយប្រជាជនកម្ពុជាច្រើននាក់។