7លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណកូរ៉េ ជប៉ុន និងម៉ាឡេស៊ី (KOJAMA) បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារទទួលបន្ទុកនៅតាមតំបន់ នៃសមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សនៅប្រទេសជប៉ុន ក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសិស្ស និស្សិត តាមរយៈប្រព័ន្ធវីដេអូ Zoom។
លោក ហេង សួរ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំនេះគឺសំខាន់លើកឡើងពីផែនការសកម្មភាពការងារ និងបានលើកឡើងពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួនក្នុងការរក្សាទំនាក់ទំនងជាមួយសមាជិកបក្សចាស់ និងចងក្រងកសា ងសមជិកថ្មី ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩។