លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៊ីនៅថ្ងៃ២៧ខែមិថុនានេះរួមនិងតំណាងក្រុមការងារបានប្រគល់ សម្ភារ: បរិក្ខាពេទ្យ គ្រឿងឧបភោគ និងថវិកា ដែលមានតម្លៃសរុប ១១១.១១១ ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៉ី (KOJAMA) និងសមាគមដែលជាដៃគូរមានមោទនៈភាពក្នុងការចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យ TYDA។