ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល “ការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជាគឺជាការធ្វើឲ្យមានការចាប់បដិសន្ធិឡើងវិញនៃជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជា”

លោក ជុំ កុសល ទីប្រក្សាសម្តេចតេជោ ហ៊ុន សែន បានថ្លែងលើហ្វេសប៊ុកលោកថា ការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជាគឺជាការធ្វើឲ្យមានការចាប់បដិសន្ធិឡើងវិញនៃជីវិតរបស់ប្រទេសនិងប្រជាជនកម្ពុជា ។

លោកបានបន្តទៀតថា បើនិយាយពីការស្លាប់របស់កម្ពុជាគឺបានស្លាប់ក្នុងសម័យប៉ុលពតបាត់ទៅហើយ ប៉ុន្តែក៏ត្រូវរស់ឡើងវិញនៅពេលសង្គ្រោះបាននាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ នេះគឺជាlogic ប្រវត្តិសាស្ត្រ ។

លោកបានរម្លឹកថា ប្រជាជនកម្ពុជា ដែលជាជនរងគ្រោះដោយសង្គ្រាម និងរបបប្រល័ យពូជសាសន៍ស្គាល់និងចងចាំច្បាស់គឺ៖ « ការ បានរួចពីការសម្លាប់ពីប៉ុលពតដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺបក្សប្រជាជនបដិវត្តកម្ពុជា ( គណបក្សប្រជាជនកម្ពុជា ) សព្វថ្ងៃនេះឯង »។
សូមប្រាប់ទៅពួកទាល់ច្រក ក្រុមឧទ្ទាមទាំងឡាយដែលខំស្រែកស្ទើរបែកបំពង់ ក តាមហ្វេសបុកពីក្រៅប្រទេសទាំងពួងទាំងឡាយ ថា ៖ វាគ្មានប្រយោជន៍ស្អីទេ ដែលពួកឯងខំកាឡៃប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ។

លោក  ជុំ កុសល បន្ថែមថា ដោយខំទាញភ្ជាប់ទៅបក្សកុម្មុយនីសឥណ្ឌូចិនដែលហូជីមិញបង្កើតតាំងពីឆ្នាំ១៩៣១នោះ ព្រោះប្រជាជនកម្ពុជានិងអ្នកសិក្សាប្រវត្តិសាស្ត្រគេដឹងច្បាស់អំពីកាល:ទេស:កាលណោះ ដែលប្រទេសទាំងបីស្ថិតក្រោមការត្រួតត្រារបស់បារាំង តែពេលនេះនិងទៅថ្ងៃមុខវាគឺជារឿងដាច់ដោយឡែកពីគ្នា ៕