ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាហារ រយៈប្រព័ន្ធអនឡាញ

(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ (Sub-Committee of Food Science and Technology) នៃគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិ បត្តិការអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (Cambodia-ASEAN-COSTI) បានដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។

តាមរយៈប្រព័ន្ធអនឡាញ (Zoom Conference) ក្នុងគោលបំ ណងពិភាក្សាលើតួនាទី និងភារកិច្ចរបស់អនុគណៈកម្មាធិការជាតិស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាហារ ក៏ដូចជាចែករំលែកនូវបទពិសោធន៍រវាងសមាជិក ពាក់ព័ន្ធនឹងបច្ចេកវិទ្យាអាហារ។