(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១នេះបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី លោក លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី ដើម្បីពិនិត្យពិភាក្សាលើឯកសារគតិយុត្តក្រោមច្បាប់ចំនួន០៤ គឺ៖
១.សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវព័ត៌មានអាហារូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច
២.សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីវាយតម្លៃផ្តល់វិញ្ញាបនបត្រនិងនិមិត្តសញ្ញាទំនុកចិត្តចំពោះអ្នក
ប្រើប្រាស់ប្រេងឥន្ធនៈ
៣. សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើការចែកចាយនិងដាក់លក់គ្រឿងសម្អាង
៤. សេចក្តីព្រាងប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការជូនដំណឹងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងការងារចាំបាច់មួយចំនួន។