ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួង​មហាផ្ទៃបានឃាត់ខ្លួន លោក ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ក្នុងករណីជម្លោះដីធ្លីជាមួយលោកឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង

ភ្នំពេញ: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួង​មហាផ្ទៃបានលោឃាត់ខ្លួនក ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង ត្រូវបានបញ្ជូនមកអគ្គស្នងការដ្ឋាន នគរបាលជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។

ប្រជាពលរដ្ឋបាន ឲ្យដឹងថា ការចាប់ ខ្លួននេះ គឺនៅក្នុងហាងកាហ្វេមួយកន្លែង នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។

បន្ទាប់ពីចាប់ខ្លួន គឺ លោកប៊ូ រ៉ន ត្រូវ​បាន​នាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួង​មហាផ្ទៃ។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានបញ្ជូន​ខ្លួនលោកប៊ូ រ៉ន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​នៅរសៀលថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០២១។

ការ​ចាប់ខ្លួនតំណាង​ប្រជា​ពលរដ្ឋបាន​ធ្វើ​​ឡើងមួយថ្ងៃ បន្ទាប់ពីប្រជា​ពលរដ្ឋបាន​ប្រកាស​ធ្វើ​ការតវ៉ាវិវាទដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង នៅលើទីតាំង​ដីទំនាស់នៅថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០២១  ដែល​ចំថ្ងៃទិវារំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

នៅថ្ងៃទី៤ខែតុលានេះ សារព័ត៌មាន ដេលីខ្មែរ មិនទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង បានទេ ទាក់ទងនិងវិវាទដីធ្លីខាងលើនេះ។