ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សាស្រ្តាចារ្យ តាន់ វុទ្ធា “តើជនជាតិហាន់អាចធ្វើសង្រ្គាមជាមួយជនជាតិហាន់ដូចគ្នាទេ”?

អន្តរជាតិ:កោះតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយពួកហូទ្បង់ មុនស.វ ទី១៦។ ក្រោយមកជនជាតិហាន់ ដែលធ្វើចំណាកស្រុកមករស់នៅលើកោះតៃវ៉ាន់ជាច្រើនសតវត្ស ពីខេត្ត Fujian និងខេត្ត Guan gdong ជាខេត្តទល់មុខនឹងកោះតៃវ៉ាន់ ដឹកនាំដោយ Koxinga បានបណ្តេញពួកអឺរ៉ុបចេញ។

ហើយក្រោយមកបានបង្កើតរដ្ឋបាលថ្មី ដែលក្រោយ មកបានភ្ជាប់កោះតៃវ៉ាន់ជាមួយទឹកដីមហា Qing នៃចិនដីគោកពីឆ្នាំ១៦៦២ ដល់ ១៨៩៥ ពេលចិនចាញ់សង្រ្គាមជាមួយជប៉ុន។

តៃវ៉ាន់ និងចិនដីគោក មានប្រវត្តិសាស្រ្ត វប្បធម៌ និងឈាមជ័រជាជនជាតិហាន់តែមួយ។ ល្បាយពណ៌ក្រហម គឺជាជនជាតិហាន់ដែលជាជាតិសាសន៏មានចំនួនច្រើនលើសលុបជាងគេនៅប្រទេសចិនដីគោក និងកោះតៃវ៉ាន់។

ប្រជាជនតៃវ៉ាន់ ៩៧% ជាជនជាតិហាន់។ ជនជាតិហាន់ ជាជន ជាតិ មានទស្សនៈជាតិនិយមជ្រាលជ្រៅណាស់។ កន្លងមកតៃវ៉ាន់ធ្លាប់បើកផ្លូវអោយនាវាចម្បាំងចិនដីគោកឆ្លងកាត់សមុទ្រតៃវ៉ាន់ទៅសមុទ្រចិនខាងត្បូង ដើម្បីវ៉ាយដណ្តើមយកប្រជុំកោះ Para cel ពីយួនខាងត្បូង។

តៃវ៉ាន់ក៏ធ្លាប់ដែរទាមទារយកមកវិញនូវប្រជុំកោះ Senkaku/Di aoyutai ដែលជប៉ុន មានអាមេរិកកាងពីក្រោយខ្នង បានដណ្តើ មយកទៅកាន់កាប់ ក្រោយជប៉ុនចាញ់សង្គ្រាមលោកលើកទី២។

តើជនជាតិហាន់ អាចធ្វើសង្រ្គាមជាមួយជនជាតិហាន់ដូចគ្នាទេ? រាល់បច្ចេកវិទ្យា ដែលអាមេរិកផ្តល់អោយតៃវ៉ាន់ គឺស្មើនឹងផ្តល់អោយចិនដីគោក៕