លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គោរពទូលថ្វាយសារថា” ទូលព្រះបង្គំខ្ញុំបាទ សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ”។
សូមបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងព្រះរា ជាណា ចក្រកម្ពុជា សូមប្រោះប្រទានពរជ័យ សេរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះកាយពលបរិបូរ ព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រព្រះ អង្គ។