ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តពោធិ៍សាត់បន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ០៣ ទៀត ក្នុងចំណោម ០៨ ស្ថានីយ/ដេប៉ូ មិនមានភាពអនុលោមតាមច្បាប់ក្នុងស្រុកបាកាន និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៩ និង៣០ ខែតុលា ឆ្នាំ២០២១នេះនិងបានពិន័យទៅតាមនីតិវិធីនៃច្បាប់ផងដែរ។