ខេត្តក្រចេះ :មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់កំពុងតែរុកដឹកជញ្ជូនឈើគ្រប់ភាពឆ្លងកាត់ភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះយ៉ាងអាណាធិបតេយ្យកាលពីថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ2021នមានមន្ត្រីពាក់ព័ន្ធណាហ៊ានបង្ក្រាបបានឡើយដោយគេដឹងថាមេឈ្មួញឈ្មោះចែដែតរស់នៅភូមិដងទង់ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។
ក្រុមឈ្មួញបានដឹកជញ្ជូនឈើរៀងរាល់ថ្ងៃមិនដែលឃើញមន្ត្រីមូលដ្ឋានថ្នាក់ឃុំថ្នាក់ស្រុកឬថ្នាក់ខេត្តណាមួយហានបង្ក្រាបបានឡើយពលរដ្ឋរិះគន់មន្ត្រីរដ្ធបាលព្រៃឈើសង្កាត់វឌ្ឍនៈនិងមន្ត្រីប៉ុស្តិ៍វឌ្ឍនៈគ្មានវិធានការទប់ស្កាត់ដោយគេសង្ស័យថាមន្ត្រីទាំងនេះប្រហែលជាមានមេឈ្មួញយកអ្វីញាត់មាត់ជិតឈឹងអស់ហើយ។
ពលរដ្ឋផ្សេងទៀតបានខ្លះរិះគន់មន្ត្រីប៉ុស្តិ៍ឃុំវឌ្ឍនៈថារាល់ថ្ងៃដេកតែរាប់ក្បាលម៉ូតូនិងរថយន្តគ្មានវិធានការទប់ស្កាត់បានឡើយ។
ជាក់ស្ដែងនៅថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2021 មានរថយន្តសាំយ៉ុងនិងម៉ូតូដឹកឈើដឹកឈើឆ្លងកាត់ទឹកដីរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងរីឯពលរដ្ឋនៅឃុំវឌ្ឍនៈនៅតែទទូចឱ្យឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមវ៉ាថននិងមន្ត្រីពាក់ព័ន្ធជួយពិនិត្យមើលមន្ត្រីថ្នាក់ក្រោមខ្លះផង។