ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋលេខាធិការក្រសួងកាពារជាតិ​​ យន្ត មីន និងក្រុមគ្រួសារ សូមគោរព​បួងសួងដល់វត្ថុស័ក្តិសិទ្ធនិងប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ – ០៥ វិច្ឆិកា ២០២១

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន  និងភរិយា នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១នេះ​ បានផ្ញើសារ​​ សូមគោរពដឹងគុណ ចងចាំស្នាដៃនិងគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តមពេញមួយជីវិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ដើម្បីជាតិ និងពលរដ្ឋកម្ពុជា ។
រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងសារថា «ក្នុងឱកាសនេះ ខ្ញុំបាទ  យន្ត មីន  សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ – ០៥ វិច្ឆិកា ២០២១»។

សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងគម្រប់ខួប៧៦ ឈានចូល៧៧ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កសាង និងអភិវឌ្ឃន៍នាវាកម្ពុជា កាន់តែរុងរឿងឡើង សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយ៉ឺនយូរ បន្តដឹកនាំកងយោពលខេមរភូមិន្ទ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោហ៊ុនសែនដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍ប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍ និងភាពសម្បូរសប្បាយជារៀងរហូត️៕