ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា គិត ម៉េង ប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន បាន​​ដឹកនាំកិច្ចប្រជុំ​​ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំសំណេះសំណាលរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ធ្វើ​ឡើងកាលពី​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អ្នកសម្របសម្រួលផ្នែកឯកជន និងវត្តមាន សហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជនផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីឲ្យសហប្រធានក្រុមការងារផ្នែកឯកជនទាំងអស់ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងាររបស់ខ្លួន និងមានបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព និងទិសដៅសកម្មភាពរបស់ក្រុមការងារផ្នែកឯកជន នឹងអនុសាសន៍ណែនាំ និងការដាក់ទិសដៅសកម្មភាពការងារបន្តបន្ទាប់ទៀតពីសំណាក់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។