ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកុះពង់ចាម បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ

ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាក្រុមការងារចុះជួយឃុំគរ ឃុំមៀន និងឃុំជ្រៃវៀន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកា បានអញ្ជើញចូលរួមកម្មវិធីក្រុងពាលីបើកការដ្ឋានសាងសង់ទីស្នាក់ការបក្សឃុំគរ។

ជាមួយគ្នានេះដែរ លោកប្រធាន និងក្រុមការងារបានផ្តល់ថវិកាឧបត្ថម្ភដូចជា ឧបត្ថម្ភថវិកាសាងសង់ទីស្នាក់គណបក្សឃុំគរដំណាក់កាលទី១ ចំនួន ៥,០០០ដុល្លារ ឧបត្ថម្ភថវិការៀបចំពិធី ចំណាយថវិកាអស់ ៥០០,០០០រៀល។

លើសពីនេះក្នុងនាម ក្រុមការងារ បានឧបត្ថម្ភក្រុមភ្លេងពិនពាទ្យ ចំណាយថវិកាអស់ ២៤០,០០០រៀល ឧបត្ថម្ភជូនតាអាចារ្យ និងយាយជី ចំណាយថវិកាអស់ ១៦០,០០០រៀល ឧបត្ថម្ភជូនកងកម្លាំង ចំណាយថវិកាអស់ ៤០០,០០០រៀល ឧបត្ថម្ភជូនក្រុមការងារឃុំ ចំណាយថវិកាអស់ ៤០០,០០០រៀល សរុបថវិកាចំណាយអស់ចំនួន ៥,០០០ដុ ល្លារ និង ១,៧០០,០០០រៀល។