ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ នាំប្រតិភូ ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ព្រះសីហនុ៖ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួល​បន្ទុកជាប្រធានអគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១)  ដែលធ្វើ​ឡើងនៅ​​ខេត្តព្រះសីហនុ​​ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជាច្រើននៅក្នុងខេត្ត។​

ប្រធានអគ្គនាយក​កំពង់ផែស្វយ័ត្ន​ខេត្តព្រះសីហនុ​​  លូ គឹមឈន់ បាន​រំលឹកថា  ៩ វិច្ឆិកា ១៩៥៣ ប្រទេស​​កម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ ។

កម្ពុជាបានប្រារព្ឋជារៀងរាល់ឆ្នាំ ដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជានោះ។