ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកអគ្គរាជទូតកម្ពុជា​​ជួបពិភាក្សានិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ស្តីពីការបន្ត​​ពង្រឹង​​កិច្ចសហប្រតិបត្តិការរវាង​​ប្រទេសទាំងពីរ​

ប្រទេស​​ជប៉ុន៖ ឯកអគ្គរាជទូតកម្ពុជា លោក អ៊ឹង រចនា ​​និងសហការី បាន​​ជួបពិភាក្សាជាមួយ​​និង លោក​ FURUKAWA Yoshihisa រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន ស្តីពីការបន្ត​ពង្រឹង​​កិច្ចសហប្រតិបត្តិការរវាង​​ប្រទេសទាំងពីរ(កម្ពជា-ជប៉ុន) ឲ្យ​កាន់តែល្អប្រសើរ​បន្ថែមទៀត​​ ហើយ​​នេះបើយោងតាម​ខ្លឹមសាររួមបន្ទាប់ពីបានបញ្ចប់បេសក​កម្មការទូតដោយជោគជ័យនៅប្រទេសជប៉ុនកាល​ពី​ថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០២១នេះ ។

ឯកអគ្គរាជទូតកម្ពុជា ថ្លែងបញ្ជាក់​​ថា« យើងខ្ញុំ​​អំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងយុត្តិធម៌ជប៉ុន តាមរយៈអង្គការ JICA ដែល បាន បញ្ចូនអ្នកជំនាញ និងផ្តល់ជំនួយផ្នែកច្បាប់ដល់កម្ពុជា និងការបើកទទួលពលករជំនាញ ខ្មែរមកធ្វើការនៅប្រទេសជប៉ុន តាមរយៈការចុះអនុស្សារណៈសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាជាមួយក្រសួងយុត្តិធម៌, ក្រសួងការបរទេស, ក្រសួងសុខា ភិបាល ការងារ និងសុខមាលភាព និងទីភ្នាក់ងារជាតិប៉ូលីសជប៉ុននៅក្នុងឆ្នាំ ២០១៩ កន្លងមក»។

លើសពីនេះ​លោក​ឯកអគ្គរាជទូតកម្ពុជាបានស្នើសុំដល់រដ្ឋមន្រ្តី រ្តីក្រសួងយុត្តិធម៌ជប៉ុន បន្តផ្តល់កិច្ចសហប្រតិបត្តិការល្អដល់រាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរាជទូតថ្មី និងក្រុមការងារស្ថានទូតទាំងមូលឱ្យកាន់តែរលូនជាដរាប ហើយ​ធ្វើ​យ៉ាងបន្ត​ជួយ​អភិវឌ្ឍន៍ដល់​ជំនាញវិជ្ជាជីវៈការងារ​​​ដល់​កម្ពុជា​បាន​កាន់តែច្រើន​បន្ថែមទៀត​។