ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន អឹមភិក អេស៊ីអឹមស៊ី ខេមបូឌា(M’s Pig ACMC Cambodia)បានប្រារព្វ ធ្វើពិធី បញ្ចុះ បឋមសីលា សាងសង់រោងចក្រ ផលិត ចំណី សត្វ ថ្មីមួយទៀត ដែលមាន កម្លាំង ផលិត ៣០តោនក្នុង មួយម៉ោង បើគឹតជា មធ្យម ១៨.០០០តោនក្នុងមួយខែ។
ពិធី បញ្ចុះ បឋមសីលា សាងសង់ រោងចក្រថ្មីធ្វើឡើងនាព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ លោក បណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ព្រមទាំងសហការីរបស់ក្រុមហ៊ុននិងដៃគូរផ្សេងៗទៀត។
រោងចក្រថ្មីនេះនឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ ដោយរោងចក្របច្ចុប្បន្ន បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១ លានដុល្លារ សហរដ្ឋអាមេរិក រោចក្រកថ្មី នឹងសាងសង់ រួចរាល់ នៅដើមឆ្នាំ ២០២៣ ខាងមុខនេះ រោងចក្រទាំងពីរនឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។
ក្រោមការដឹកនាំរបស់ សម្តេច អគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបាននាំនូវសន្តិភាពពេញលេញ បានបង្កើតឧកាសដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកបន្តវិនិយោគក្នុងប្រទេសកម្ពុជា ហើយបានបង្កើនការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋ និង ចូលរួមក្នុងការអភិឌ្ឍន៌សេដ្ឋកិច្ចជាតិ ។
សូម បញ្ជាក់ថា រោងចក្រ ផលិត ចំណី សត្វ នេះ មានទីតាំង ស្ថិតនៅ តាម បណ្តោយ ផ្លូវ ជាតិ លេខ ៤ ត្រង់ គីឡូម៉ែត្រ លេខ ១៥ ៨ ភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។