ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល បញ្ជាក់ថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ

លោក ជុំ  កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់កាលថាពីថ្ងៃទី១៦ខែវិច្ឆិកាថា ចង់បានតុល្យភាពព័ត៌មាន លុះត្រាតែគូភាគីក្នុងសាច់រឿងផ្តល់ព័ត៌មានជូនដល់អ្នកសារព័ត៌មានបានគ្រប់ជ្រុងជ្រោយ ។

លោករដ្ឋលេខាធិការ មានប្រសាសន៍ថា ពេលខ្លះអ្នកសារព័ត៌មានពិតជាមានការលំបាក ដោយសារតែទាក់ទងទៅកាន់ភាគីពាក់ព័ន្ធក្នុងសាច់រឿងគេមិនបានសហការក្នុងការផ្តល់ព័ត៌មាន ទើបសម្រេ ចចិត្តផ្សាយចេញ ហើយរង់ចាំការបកស្រាយពីភាគីម្ខាងទៀតតាមក្រោយ ។

លោកបានរំលឹកថា “សាច់រឿងខ្លះបើមានការពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរ អស់លោកមន្ត្រីខ្លះ ពេលអ្នកសារព័ត៌មានហៅទូរស័ ព្ទទៅសួរនាំសុំការបកស្រាយបំភ្លឺ គាត់បែរជាមិនឆ្លើយតប ឬ ក៏ឆ្លើយទាំងពាក្យសំដីមិនសមរម្យ។ល។ នេះហើយដែលជាផលលំបាករបស់អ្នកសារព័ត៌មានបានជួបប្រទះ “។

លោក ជុំកុសល លើកឡើងដូច្នោះ មិនដាក់ការបន្ទោសខាងមន្ត្រីទេ ជួនកាលមកពីអ្នកសារព័ត៌មានខ្លះ គាត់បង្កការរំខានដល់មន្ត្រីច្រើនពេក ធ្វើឲ្យមន្ត្រីមានការធុញទ្រាន់ ។ បែបហ្នឹងច្រើនតែ អ្នកសារព័ត៌មានខ្វះវិជ្ជាជីវ: ខ្លះបានយកតួនាទីជាអ្នកសារព័ត៌មានទៅប្រើខុសសាច់រឿង ។

លោករដ្ឋលេខាធិការបានស្នើថា”សូមអ្នកសារព័ត៌មានប្រកបការ ងាររបស់ខ្លួនដោយឈរលើក្រមសីលធម៌ និងវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ ហើយសូមមន្ត្រីអាជ្ញាធរចាត់ទុកអ្នកសារព័ត៌មានជាដៃគូសហ ការដ៏ល្អមិនអាចខ្វះបានក្នុងការផ្សព្វផ្សាយជូនសាធារណជនបានដឹងឮផងដែរ “៕