ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ ខៀវ កាញារីទ្ធ៖ «ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?»

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ខៀវ កាញារីទ្ធ បាន​ថ្លែងលើ​ហ្វេសប៊ុកផ្ទាល់ខ្លួន​ថា​ និយាយមួយបន្តពីសិក្ខាសាលានាថ្ងៃទី ១៦ វិច្ឆិកា ២០២១ នៅសណ្ឋាគារ សុខា ជ្រោយចង្វា ។ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?។
លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា «នោះគឺ ៨០% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់» ។
លើសពីនេះ លោក​បន្ថែមថា នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល់ទៅជាង ៥០ ទៅហើយ !នេះជាគំនិតត្រួសៗគ្រាន់ពិចារណាទាំងអស់គ្នា ដើម្បីស្ថានភាពសង្គម ( Social Status ) របស់អ្នកកាសែតពិតប្រាកដត្រូវបានការទទួលស្គាល់ និង គោរព ។


.